កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




ស្ថាប័ននយោបាយនានានៅក្នុងប្រទេសកម្ពុជា
ដោយ កាសែត   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១២-០១-២០០៨


របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ
របបរាជានិយមជ្រើសតាំង
រាជរដ្ឋាភិបាល
សភាជាតិ
ការបោះឆ្នោត

គណបក្សនយោបាយ

 

កែសំរួលចុងក្រោយបំផុត : ១០ តុលា 2008
ដើម្បីផ្តល់​ព័ត៌មាន​ថ្មី​​ៗមក​​យើង​ខ្ញុំ​ ​សូម​ទំនាក់​ទំនង​មក​កាន់​ការិយាល័យ​និពន្ធ : Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir




Image

បាវចនានៃព្រះរាជាណាចក្រកម្ពុជា : "ជាតិ សាសនា ព្រះមហាក្សត្រ" ភ្ជួរនៅលើជញ្ជាំងសាលាមួយ នៃខេត្តស្វាយរៀង
© ចន វីង​ / Magnum



របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅលើអាំងទែរណែត ជា ភាសាខ្មែរ បារាំង និង អង់គ្លេស

-ការប្រកាសអោយប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៩៣ បានបង្កើតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញមួយ។

-ព្រះមហាក្សត្រមានព្រះរាជតួនាទីជាប្រមុខរដ្ឋ ទ្រង់ជានិមិត្តរូបជាតិ ដែលច្បាប់​បាន​ចែងថា « ព្រះមហក្សត្រទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ។» មាត្រាទី៩ ចែងថា « ព្រះមហាក្សត្រ​មាន​តួនាទី​ខ្ពង់​ខ្ពស់​ជា​អាជ្ញា​កណ្តាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈ អោយ​មាន​ភាព​ទៀង​ទាត់ »។


-រាជរដ្ឋាភិបាល គឺជាអ្នកអនុវត្តអំណាចនីតិប្រតិបត្តិ ដោយ​ប្រមុខ​រដ្ឋាភិបាល​ត្រូវ​បាន​ជ្រើសចេញពីគណបក្សដែលទទួលបានសំលេង គាំទ្រភាគច្រើន ហើយ​ត្រូវ​បានតែងតាំងដោយព្រះមហាក្សត្រ តាមសេចក្តីស្នើររបស់ប្រធាន និង​អនុប្រធាន​រដ្ឋសភា។

-ព្រះមហាក្សត្រព្រះអង្គទ្រង់គឺជានិមិត្តរូបនៃឯកភាពជាតិ និង មាន​តួនាទី​ជា​និមិត្ត​រូបខ្លះៗ ដូចជាការតែងតាំងគណៈរដ្ឋមន្រ្តី និងការ​ឡាយ​ព្រះហត្ថ​លេខា​លើ​ព្រះរាជ​ក្រឹត្យ។ ព្រះអង្គក៏ជាមេបញ្ជាកំពូលនៃកងយោធពលខេមរភូមិន្ទ ព្រម​ទាំង​មាន​ព្រះរាជសិទ្ធិបន្ធូរបន្ថយ និងលើកលែងទោស។ ព្រះអង្គ​ទ្រង់​ឡាយ​ព្រះ​ហស្ថលេខា​លើសន្ធិសញ្ញានិង អនុសញ្ញាអន្តរជាតិ ដោយ​ផ្តល់​សច្ចាប័ន​លើ​ច្បាប់​ដែលបានអនុម័តយល់ព្រមពីសភាជាតិ និង ប្រកាស​អោយ​ប្រើប្រាស់​ច្បាប់​នោះ​ជាសាធារណៈ។




របបរាជានិយមជ្រើសតាំង


-រាជបល្ល័ងនឹងមិនត្រូវបានគ្រងបន្តដោយរាជ្ជទាយាទនោះទេ។ ក្រុមប្រឹក្សារាជសម្បត្តិគឺជាអ្នកជ្រើសរើសព្រះមហាក្សត្រថ្មី បន្ទាប់ពីព្រះមហាក្សត្រមុនទ្រង់សោយទីវង្គត ឫ ទ្រង់ដាក់រាជ្យសម្បត្តិ ឫក៏ ទ្រង់ចូលនិវិត្ត។

 

-ថ្ងៃទី២៤ កញ្ញា ១៩៩៣ បន្ទាប់ពីការប្រកាសអោយប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទ នរោត្តម សីហនុ បានក្លាយជាព្រះមហាក្សត្រសាជាថ្មី ។


Norodom Sihamoni � John Vink / Magnum

 ពិធីឡើងគ្រងរាជ្យសម្បត្តិនៃព្រះមហាក្សត្រកម្ពុជា នរោត្តម​សីហមុនី កាលពីថ្ងៃទី​២៩ តុលា​២០០៤
© ចន វីង​ / Magnum

 

ថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ជួយ​សម្រុះ​សម្រួល ក្នុងការដាក់រាជ្យសម្បត្តិរបស់ព្រះករុណាព្រះបាទ នរោត្តម សីហនុ។ ថ្ងៃបន្ទាប់ តំណាង​រាស្ត្រ​បាន​ធ្វើ​ការ​ប្រជុំ​មួយ​ដើម្បី​អនុម័ត​នូវ​ច្បាប់​ស្តី​អំពី​ដំណើរ​ការ​របស់​ក្រុម ប្រឹក្សារាជសម្បត្តិ ដូចដែលមានចែងក្នុងច្បាប់ធម្មនុញ្ញ ដើម្បី​ធ្វើ​ការ​ជ្រើស​រើស​ព្រះមហាក្សត្រថ្មី។ ថ្ងៃទី១៤ ខែតុលា សមាជិកក្រុមប្រឹក្សានេះ (រួមមាន ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី សម្តេចព្រះសង្ឃរាជ​គណៈ​មហានិកាយ និង គណៈធម្មយុត្តិនិកាយ អនុប្រធាន​ទី​មួយ​និង​អនុប្រធាន​ទី​ពីរ​ព្រឹទ្ធសភា ហើយនឹងអនុប្រធានទីមួយនិងអនុប្រធានទីពីររដ្ឋសភា) បាន​សម្រេច​ជា​ឯកច្ឆ័ន ជ្រើសរើសយក សម្តេច នរោត្តម សីហមុនី  ព្រះ​រាជបុត្រា​របស់​ព្រះបាទ នរោត្តម សីហនុ និង​សម្តេច​អគ្គមហេសី មុនីនាថ។ ​ពិធី​អភិសេក​ឡើង​គ្រង​រាជ្យ​សម្បត្តិ បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​១៥​ថ្ងៃ​បន្ទាប់​មក។


រាជរដ្ឋាភិបាល

ការបោះឆ្នោតគាំទ្រក្នុងរដ្ឋសភា ត្រូវសម្រេចជ្រើសរើសនាយករដ្ឋមន្ត្រី មុន​ពេល​នាយករដ្ឋមន្រ្តីធ្វើការតែងតាំងសមាជិករាជរដ្ឋាភិបាល។ នាយករដ្ឋមន្ត្រី​អាច​តែង​តាំង​បានតែសមាជិកសភា ឫក៏តំណាងរាស្រ្តរបស់គណបក្ស របស់​ខ្លួន​តែ​ប៉ុណ្ណោះ មកចូលរួមក្នុងរាជរដ្ឋាភិបាល។


Si�ge Hun Sen � John Vink / Magnum

កៅអីអង្គុយសម្រាប់សម្តេច ហ៊ុន សែន នៅក្នុងពិធីសម្ពោធរដ្ឋសភាជាតិ កាលពីថ្ងៃទី៧​កក្កដា​២០០៧

© ចន វីង​ / Magnum

សមាសភាពរាជរដ្ឋាភិបាលបច្ចុប្បន្ន មាន: 
       ប្រមុខរាជរដ្ឋាភិបាល: សម្តេច ហ៊ុន សែន
       ឧបនាយករដ្ឋមន្ត្រី: ស ខេង- សុខ អាន- ទៀ បាញ់- ហោ ណាំហុង-ម៉ែន សំអន- ញឹក ប៊ុនឆៃ- ប៊ិន ឈិន-គាត ឈន់-យឹម​ ឆៃលី
       រដ្ឋមន្តី្រ:
        - ក្រសួងមហាផ្ទៃ : ស ខេង
        - ក្រសួងការពារជាតិ : ទៀ បាញ់ 
        - ក្រសួងព័ត៌មាន :ខៀវ កាញារិទ្ធិ
        -ក្រសួងពាណិជ្ជកម្ម : ចម ប្រសិទ្ធិ 
        -ក្រសួងយុត្តិធម៌ : អង្គ វង្សវឌ្ឍានា
        -ក្រសួងអភិវឌ្ឍន៏ជនបទ : ជា សុផារ៉ា
        -ក្រសួងទេសចរណ៍ : ថោង ខុន 
        -ក្រសួងអប់រំ យុវជន និងកីឡា : អ៊ឹម សិទ្ធី
        -ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា : អ៊ិត សំហេង 
        -ក្រសួងសុខាភិបាល : ម៉ម ប៊ុនហេង
         -ក្រសួងកិច្ចការនារី: អឹង កន្ថាផាវី 
        -ក្រសួងបរិស្ថាន : ម៉ុក ម៉ារ៉េត 
        -ក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ : វង សូត 
        -ក្រសួងធនធានទឹក និងឧតុនិយម : លឹម គានហោ 
        -ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ : សូ ឃុន   
        -ក្រសួងសាធារណការ និងដឹកជញ្ជូន : ត្រាំ អ៊ីវតឹក
        -ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ : ហ៊ឹម ឆែម
        -ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ : អ៊ឹម ឈុនលឹម  
       -ក្រសួងទំនាក់ទំនងសភា ព្រឹទ្ធសភា និងអធិការកិច្ច : សោម គឹមសួគ៌
        -ក្រសួងផែនការ : ឆាយ ថន 
        -ក្រសួងធម្មការ និងសាសនា : មិន ឃិន 


យោងតាមមាត្រាទី១០២នៃច្បាប់ធម្មនុញ្ញ គ្រប់សមាជិករាជរដ្ឋាភិបាលទាំងអស់ត្រូវទទួលខុស ត្រូវរួមគ្នានៅចំពោះមុខរដ្ឋសភា និង ត្រូវទទួលខុសត្រូវជាលក្ខណៈបុគ្គល នៅចំពោះមុខនាយករដ្ឋមន្ត្រី។



សភាជាតិ

    សភាជាតិ

Assembl�e nationale du Cambodge � John Vink / Magnum
   ទីតាំងរដ្ឋសភាថ្មីត្រូវបានសម្ពោធកាលពីថ្ងៃទី៧​កក្កដា​២០០៧
© ចន វីង​ / Magnum


    រដ្ឋសភាមានសមាជិកសភាសរុបទាំងអស់ចំនួន ១២៣នាក់ ដែល​ត្រូវ​បោះ​ឆ្នោត​ជាសកល ដោយ សេរី ដោយស្មើភាព និងដោយសម្ងាត់ រៀង​រាល់​ប្រាំ​ឆ្នាំ​ម្តង ។ រដ្ឋសភាជាតិ ត្រូវបើកសម័យប្រជុំពីរលើកក្នុងមួយឆ្នាំ ដែល​ក្នុង​ការ​ប្រជុំ​មួយ​លើកៗមានថេរៈវេលាយ៉ាងតិចបំផុតចំនួនបីខែ។

 

ព្រឹទ្ធសភា

 

S�nat Cambodge � John Vink / Magnum
អគារព្រឹទ្ធសភាត្រូវបានគូសប្លង់ដោយស្ថាបត្យករខ្មែរ វណ្ណ មូលីវណ្ណ
© ចន វីង​ / Magnum
ព្រឹទ្ធសភាមានសមាជិកសរុបទាំងអស់ចំនួន៦១នាក់ ដែល​ក្នុង​មួយ​អាណត្តិ​មាន​រយៈ​ពេលចំនួនប្រាំមួយឆ្នាំ។ សមាជិក​ព្រឹទ្ធស​ភា​ចំនួន​ពីររូប​ត្រូវបាន​ចាត់​តាំង​ដោយ​ព្រះមហាក្សត្រ សមាជិកពីររូបទៀតត្រូវបានជ្រើសរើសដោយសភា និង​៥៧​រូប ផ្សេងទៀតត្រូវជ្រើសរើសដោយការបោះឆ្នោតរបស់តំណាងរាស្រ្ត សមាជិក​ឃុំសង្កាត់ ដែលសុទ្ធសឹងជាការបោះឆ្នោតដោយអសកល និង​តាម​បែប​សមាមាត្រ។ ព្រឹទ្ធសភាត្រូវបានបង្កើតឡើងនាចុងឆ្នាំ១៩៩៨ នៅ​ក្នុង​ក្របខ័ណ្ឌ​នៃកិច្ចព្រមព្រៀងគ្នារវាងគណបក្សប្រជាជនកម្ពុជា និង​គណបក្សហ៊្វុនស៊ីនបិច ដើម្បីបញ្ចប់​នូវវិបត្តិ​នយោបាយ​ដែល​បាន​កើត​មាន​ឡើង​នៅ ក្នុងពេលបោះឆ្នោតជាតិ។ សមាជិកទាំងនេះ​មិន​ត្រូវបាន​បោះឆ្នោត​ជ្រើស​រើស​នោះទេ ប៉ុន្តែ ត្រូវបាន​តែងតាំង​ឡើង​ដោយ​គណបក្ស​ដែល​ជាប់​ឆ្នោត​ក្នុង​សភាជាតិ  នាចុងឆ្នាំ១៩៩៨ រួមមានគណបក្សប្រជាជន កម្ពុជា គណបក្ស​ហ្វ៊ុនស៊ីនបិច និងគណបក្សសម រង្ស៊ី។

សេចក្តីព្រាងច្បាប់ដែលពិនិត្យដោយសមាជិកសភា ដែល​ភាគ​ច្រើន​ចេញ​មក​ពី​ក្នុ​ង​ជួររដ្ឋាភិបាល

នៅក្នុងរដ្ឋសភាបច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជាមានចំនួន៧៣អាសនៈ គណបក្សហ្វ៊ុនស៊ីនបិច មាន២៦ អាសនៈ ហើយនឹងគណបក្ស សម រង្ស៊ី​មាន២៤ អាសនៈ។

 

ចំពោះព្រឹទ្ធសភាបច្ចុប្បន្ននេះ គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចំនួន៤៥​អាសនៈ  គណបក្សហ្វ៊ុន ស៊ីនបិចមាន១០អាសនៈ  និងគណបក្ស សម រង្ស៊ីមាន២អាសនៈ។




ការបោះឆ្នោត


គ្រប់ជនជាតិខ្មែរទាំងអស់ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ និង​មាន​អត្តសញ្ញាណ​ប័ណ្ណអាចបោះឆ្នោតបាន។

អាចឈរឈ្មោះបោះឆ្នោតបានគ្រប់ជនជាតិខ្មែរទាំងអស់ដែលមានអាយុចាប់ពី២៥ ឆ្នាំឡើងទៅ និងមានអត្តសញ្ញាណប័ណ្ណ

ចាប់តាំងពីការបង្កើតព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ១៩៩៣មក ប្រទេសកម្ពុជា​ដែល​ជាប្រទេសប្រកាន់របបពហុបក្ស ធ្លាប់បានបោះឆ្នោតសភាជាតិចំនួន ៣​លើក(ឆ្នាំ១៩៩៣ ១៩៩៨ ២០០៣)  និង បោះឆ្នោត​ជ្រើសរើស​សមាជិក​ឃុំ​សង្កាត់​ចំនួន២លើក (ឆ្នាំ២០០២ ២០០៧) និងការបោះឆ្នោតព្រឹទ្ធ សភា​ចំនួន​មួយ​លើក (២០០៦)។

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) គឺ​ជា​ស្ថាប័ន​ទទួល​បន្ទុក​រៀប​ចំ​ការ​បោះឆ្នោត និងដឹកនាំដំណើរការបោះឆ្នោតជាតិ បោះឆ្នោតព្រឹទ្ធសភា និង​ការ​បោះឆ្នោត​ឃុំសង្កាត់។ សូមបើកមើល​គេហទំព័រ​របស់​អង្គការ​សង្កេត​មើល​ការ​បោះឆ្នោត​ឯករាជ្យចំនួនពីរអង្គការ គឺអង្គការ
ខុមហ្រ្វែល   និង និកហ្វីក


Elections Cambodge � John Vink / Magnum
 ការរាប់សន្លឹកឆ្នោតនៅក្នុងសាលារៀនវត្តភ្នំ សម្រាប់ការបោះឆ្នោតជាតិ កាលពីថ្ងៃទី​២៨ កក្កដា​២០០៣
© ចន វីង​ / Magnum




គណបក្សនយោបាយ

គណបក្សនយោបាយប្រមាណជាង៤០ បានចុះបញ្ចីនៅក្រសួងមហាផ្ទៃ ប៉ុន្តែ យោងតាមលោក សក់ សេដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ គណបក្សសំខាន់ៗមាន:

    - គណបក្សប្រជាជនកម្ពុជា មានសម្តេច ជា ស៊ីម ជាប្រធានដែលដឹកនាំចាប់តាំងពីឆ្នាំ ១៩៧៩ 
    - គណបក្សហ្វ៊ុន ស៊ីនប៉ិច ( រណសិរ្សបង្រួបបង្រួមជាតិដើម្បីកម្ពុជាឯករាជ្យ អព្យាក្រឹត្យ សន្តិភាពនិងសហប្រតិបត្តិការ) ដឹកនាំដោយលោក កែវ ពុទ្ធរស្មី

    -គណបក្ស នរោត្តម រណឫទ្ធិ ដែលមានសម្តេចក្រុមព្រះជាព្រះប្រធាន 

    - គណបក្ស សម រង្ស៊ី ដែលមានលោក សម រង្ស៊ី ជាប្រធាន 

    -គណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា
 
កែសំរួលចុងក្រោយបំផុត : 13 មិនា 2008
ដើម្បីផ្តល់​ព័ត៌មាន​ថ្មី​​ៗមក​​យើង​ខ្ញុំ​ ​សូម​ទំនាក់​ទំនង​មក​កាន់​ការិយាល័យ​និពន្ធ : Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ

វិភាគ

ជុំវិញ​ភាព​តាន​តឹង​រវាង​កម្ពុជា-ថៃ
លោក​បណ្ឌិត​រ៉ាអ៊ូល ម៉ាកជែនណារ៍ នឹង​លើក​យក​មក​បង្ហាញ​ឡើង​វិញ​នូវ​​បញ្ជី​កិច្ច​ព្រម​ព្រៀង​ សន្ធិសញ្ញា និង​អនុសញ្ញា​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​អំឡុង​សតវត្ស​ចុង​ក្រោយនេះ​ ហើយ​​បើតាម​រូប​លោក​ វា​បញ្ជាក់​​ពី​អធិបតេយ្យ​ភាព​របស់​កម្ពុជា​​​​នៅ​លើ​តំបន់​ព្រះវិហារ​។ សព្វថ្ងៃ តំបន់​ព្រះវិហារ​នេះកំពុង​រង​ការ​តវ៉ា​មិនសុខ​ចិត្ត​ពី​ប្រទេស​ថៃ។​​​

វ៉ិបសាយគួរឱ្យចាប់អារម្មណ៍

ការ​ព្យាករណ៍​អំពី​​សេដ្ឋកិច្ច​​ប្រទេស​កម្ពុជា​ពី​សំណាក់​​​អង្គការ​នានាៈ មេឃ​ស្រឡះល្អ រឺ​កំពុង​ជួប​ព្យុះ​ភ្លៀង?
«តូច ក្រីក្រ ឈឺ​ និង​ពុករលួយ» : ព័ត៌មាន​​​ទាំង​នេះ​អាច​បង្កើត​បាន​ជា​គំនូរ​ព្រាង​មួយ​​ តំណាង​​អោយ​ជនជាតិខ្មែរ​​មធ្យម​ម្នាក់ ​គូរ​ចេញ​ពី​​​​ទិន្នន័យ​ដែល​ត្រូវ​បាន​​ផ្សព្វផ្សាយ​​ដោយ​​​អង្គការ​ជាតិ​និង​អន្តរ​ជាតិ​ជា​ច្រើន​​នៅ​កម្ពុជា។ ​​​​​​

សំណួររបស់​លោកអ្នក

about.png

"តើលោកអ្នកមានសំនួរឬ ?"

សូម​ចោទ​សំនួរ​លោក​អ្នក​មក​កាន់​កាសែត    ។ យើង​ខ្ញុំ​នឹង​ព្យា​យាម​ឆ្លើយ​សំនួរ​ទាំង​នេះ នៅ​ក្នុង​អត្ថ​បទ​លើក​ក្រោយ​របស់​យើងខ្ញុំ។