| ពី "ខ្មែរក្រហម" មក "ខ្មែរ"ជាពាក្យប៉ះពាល់ ដល់អារម្មណ៍ |
| ដោយ កាសែត | |
| ២៦-១២-២០០៧ |
ពាក្យ «ខ្មែរ» តែងតែត្រូវបានសារព័ត៌មានបារាំងប្រើប្រាស់ ដោយគួបផ្សំជាមួយនឹងពាក្យបញ្ជាក់ពណ៌ផ្សេងៗ ដូចជា បៃតង ស៊ីជម្ពូ រឺប្រផេះ ក្នុងន័យថាជនជ្រុលនិយម។ លោកស្រីសម្របសម្រួលរវាងអ្នកអាននិងអ្នកនិពន្ធនៃសារព័ត៌មាន ប្រចាំថ្ងៃ
ខណៈពេលដែលសារព័ត៌មានបារាំងទើបតែចាប់ផ្តើមចាប់អារម្មណ៍ទៅលើរឿងក្តីរបស់អតីតមេដឹកនាំខ្មែរក្រហមក្នុងប្រទេសកម្ពុជា ពាក្យ «ខ្មែរ» ត្រូវបានផ្សព្វផ្សាយម្តងទៀត យ៉ាងផ្តេសផ្តាស នៅក្នុងសារព័ត៌មានបារាំង។ ពាក្យ«ខ្មែរ» ត្រូវបានគេប្រើប្រាស់ដោយផ្សំជាមួយនឹងពាក្យបញ្ជាក់ពីពណ៌ផ្សេងៗទៀត ដើម្បីសំគាល់នូវក្រុមនយោបាយតូចមួយដែលចូលចិត្តការសងសឹកគ្នាទៅវិញទៅមក។ តើវាគឺជាកំហុសឆ្គងឬ? ការមិនមានសម្បជញ្ញៈ? ការមិនយល់ច្បាស់ពីប្រវត្តិសាស្រ្តនៃសតវត្សទី ២០? លោកស្រី Véronique Maurus ជាអ្នកសម្របសម្រួលរវាងអ្នកអាននិងអ្នកនិពន្ធ បានលើកឡើងនៅក្នុងអត្ថបទរបស់លោកស្រីនៃកាសែតប្រចាំថ្ងៃ Le Monde ដែលមានចំណងជើងថា «Bêtisier 2007» [http://www.lemonde.fr/web/article/0,1-0@2-3232,36-992654,0.html «Bêtisier 2007» នៃកាសែតបារាំង ប្រចាំថ្ងៃ Le Monde ] ថា ការប្រើប្រាស់ពាក្យនេះមិនបានត្រឹមត្រូវ ពិតជាបានធ្វើអោយប៉ះទង្គិចផ្លូវចិត្តជនរងគ្រោះនៅក្នុងរបប ប៉ុល ពតយ៉ាងខ្លាំងក្លា។ លោកស្រីបានកំណត់នូវ « ការរំលោភបំពាន កំហុសឆ្គង និង ការច្រលំ» ខ្លះៗ ដែលបានចេញផ្សាយនៅក្នុងឆ្នាំ ២០០៧ ដោយកាសែតប្រចាំថ្ងៃបារាំងមួយនេះ។ តាមរយៈលោកស្រី លោក យ៉ែម សុទ្ធា អ្នកអានកាសែត Le Monde ម្នាក់ បានសំដែងនូវការអាក់អន់ស្រពន់ចិត្តចំពោះការប្រើប្រាស់ពាក្យ «ខ្មែរ» មិនបានត្រឹមត្រូវ។ «ខ្មែរ» មិនមែនមានន័យអវិជ្ជមាននោះទេ ពាក្យនេះចង់សំដៅទៅលើជាតិពន្ធុមួយភាគធំ ដែលរស់នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែពាក្យនេះតែងតែត្រូវបានប្រើប្រាស់ដោយអ្នកសារព័ត៌មាន បាតុករ និងអ្នកនយោបាយបារាំង ដើម្បីបរិហារទៅលើក្រុមប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ រឺក៍អាចជាក្រុមសកម្មជន។ លោកស្រីបានមានប្រសាសន៍ម្តងទៀត ដោយរៀបរាប់នូវសំដីរបស់អ្នកអានរូបនេះ ថា «ពាក្យដែលចង់សំដៅដល់អំពើដាច់អហង្ការ៍និង អំណាចផ្តាច់ការ» របស់ពួកខ្មែរក្រហម មិនមែនជាពាក្យ«ខ្មែរ»នោះទេ។ ពាក្យនោះគឺជាគុណនាម «ក្រហម» ទៅវិញនោះទេ។ ជាការពិតណាស់ លោកស្រី បានគូសបញ្ជាក់ថាពាក្យ « “ខ្មែរបៃតង” (អ្នកអេកូឡូស៊ីនិយម) “ខ្មែរស៊ីជម្ពូ” (អ្នកសង្គមនិយម) រឺ “ខ្មែរប្រផេះ” (ទាក់ទងនឹងវិធាននៅលើអាំងទែរណែត) ចេះតែត្រូវបានប្រើប្រាស់ច្រើនឡើងៗ នៅក្នុងអត្ថបទរបស់ពួកយើង រហូតដល់ក្លាយជារឿងមួយដែលមិនត្រឹមត្រូវ ហើយថែមទាំងជាការប្រមាថមើលងាយទៀតផង។ នៅក្នុងឆ្នាំ ២០០៥ អ្នកបើកមើលស៊ីតអាំងទែរណែតរបស់ក្រុមការងារកែសម្រួលអត្ថបទកាសែតប្រចាំថ្ងៃដ៏ល្បីល្បាញប្រចាំទីក្រុងប៉ារីស [http://correcteurs.blog.lemonde.fr/2005/04/21/2005_04_khmer មានអត្ថបទកាសែតមួយ ទាក់ទងនឹងពាក្យ «ខ្មែរ» ចុះផ្សាយកាលពីថ្ងៃទី ២១ មេសា ២០០៥ ក្នុងស៊ីតអាំងទែរណែត «Langue sauce piquante» របស់ក្រុមការងារកែសម្រួលអត្ថបទកាសែត Le Monde] បានរិះគន់ចំពោះ «ការយកឈ្មោះរបស់ប្រជាជាតិមួយមកប្រើជាលក្ខណៈសាមញ្ញ ក្នុងន័យជាឈ្មោះ ឃាតក ដែលការប្រើប្រាស់ពាក្យនេះចង់រំលឹកទៅដល់សម័យកាលដ៏សាហាវឃោរឃៅអមនុស្សធម៌មួយ»។ ការរំលឹកឡើងវិញនូវអត្ថន័យរបស់ពាក្យនេះមានសារៈប្រយោជន៍យ៉ាងខ្លាំង មុនពេលមានការចាប់ផ្តើមដំណើរការកាត់ទោសអតីតអ្នកទទួលខុសត្រូវជាន់ខ្ពស់នៅក្នុងរបប ប៉ុល ពត នាពេលខាងមុខនេះ។ ពាក្យ ខ្មែរ អាចនឹងត្រូវបានចុះផ្សាយនៅទំព័រមុខ ជាមួយនឹងចំណងជើងធំៗនៅក្នុងសារព័ត៌មានអន្តរជាតិសំខាន់ៗ ផងដែរ ។
អត្ថបទបន្ថែម៖ សូមអានអត្ថបទដែលមានចំណងជើងថា «ការសិក្សារបស់កម្ពុជា (Etudes cambodgiennes)» របស់សម្តេចព្រះបាទ នរោត្តម សីហនុ ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៨ កក្កដា ២០០៣ ទាក់ទងទៅនឹងប្រធានបទខាងលើនេះ [http://www.norodomsihanouk.info/Messages/ec%201806.htm «ការសិក្សារបស់កម្ពុជា» អត្ថបទរបស់សម្តេចព្រះ នរោត្តម សីហនុ ]។ នៅក្នុងអត្ថបទនេះ សម្តេចឪ ទ្រង់បានបញ្ជាក់យ៉ាងក្បោះក្បាយ និង ពន្យល់អត្ថន័យរបស់សំនួនពាក្យមួយចំនួន ដែលរួមមានពាក្យ «ខ្មែរ» ដែលព្រះអង្គជាអ្នក "បង្កើត" ដោយផ្ទាល់ នៅអំឡុងទសវត្ស ឆ្នាំ១៩៤០ ១៩៥០ និង ១៩៦០ រួមជាមួយនឹងពាក្យ «ខ្មែរក្រហម» «ខ្មែរអ៊ីស្លាម» រឺ «ខ្មែរលើ»៕
|